ចេតិយឃុនឆាង ឃុនផែនជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយដែលស្ថិតក្នុងភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រហែល៤គ.ម ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិទាំងអស់អាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននេះ ដោយចំណាយពីត្រឹមតែ១៥ ទៅ ២០នាទី តាមរយៈរថយន្តឬម៉ូតូ និងអាចធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូក។ ក្នុងនោះផងដែរភ្ញៀវទេសចរអាចជិះទូក លេងកម្សាន្តស្រូបខ្យល់បរិសុទ្ធតាមដងព្រែកកោះប៉ោនិងទស្សនាក្រុងខេមរភូមិន្ទពីផ្ទៃទឹក។

ឃុនឆាង ឃុនផែន
ឃុនឆាង ឃុនផែន