សហគមន៍អេកូទេសចរណ៍ជីផាត

152

សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង មានចម្ងាយ ១២៦គ.មពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល៥គ.មរួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ សហគមន៍អេកូទេសចរណ៍ជីផាតបច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សង ព្រេងសិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។ សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សក្តានុពលទេសចរណ៍សំខាន់ៗក្នុង តំបន់នេះមាន៖
១-តំបន់ពាង៧០ឬភ្នំពើង និងម្ឈូសបូរាណ
២- តំបន់ពាងបូរាណនិងម្ឈូសបូរាណភ្នំពេល
៣- តំបន់ពាងបូរាណអូរកី
៤- តំបន់ពាមតាខាត់
៥- អូរស្ពាត
៦- ភ្នំត្រង៉ោល
៧- ឆាយអូសគូទ
៨- វាលប្រាក់
៩- ឆាយទឹកវេទ
១០- ស្ទឹងព្រ័ត
១១- ថ្មអណ្តែត
១២- ដំណាក់ខូស
១៣- អូរពាមក្រវ៉ាញ

home-stay
home-stay